សួស្តី ខ្ញុំឈ្មោះ សុជាតិ 👋
អ្នកស្រលាញ់ផ្នែកទិន្នន័យ និងអ្នកអប់រំជំនាញឌីជីថល
"ខ្ញុំជឿជាក់ថា Digital Skill is the future។ ការចែករំលែកចំណេះដឹងគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីជួយគ្នាទៅវិញទៅមកក្នុងយុគសម័យនេះ។"
ជំហានដំបូង
ការធ្វើដំណើររបស់ខ្ញុំបានចាប់ផ្តើមនៅក្នុងវិស័យហិរញ្ញវត្ថុ ជាកន្លែងដែលខ្ញុំបានដឹងយ៉ាងឆាប់រហ័សថា ទិន្នន័យគឺជាភាសានៃអាជីវកម្ម។ ខ្ញុំបានចំណាយពេលជាច្រើនក្នុងការវិភាគរបាយការណ៍ និងសម្លឹងមើលតួលេខ។ វាមិនមែនគ្រាន់តែជាការងារទេ តែវាជាការចាប់ផ្តើមនៃការស្រលាញ់ចំពោះការដោះស្រាយបញ្ហាស្មុគស្មាញ។
បន្តិចម្តងៗ ខ្ញុំបានបន្តផ្លាស់ប្តូរខ្លួនឯងមកកាន់ផ្នែកបច្ចេកវិទ្យា ដោយយកចំណេះដឹងផ្នែកទិន្នន័យមកបង្កើតជាដំណោះស្រាយដែលជួយសម្រួលដល់ដំណើរការការងារ (Workflow) និងការសម្រេចចិត្ត។
បទពិសោធន៍ពិត
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំមានឱកាសចូលរួមការងារឆ្លងកាត់ឧស្សាហកម្មធំៗចំនួន ៥ ផ្សេងគ្នា៖ Fintech, Retail, food, និង FMCG។
បទពិសោធន៍ចម្រុះនេះបានបង្រៀនខ្ញុំនូវរឿងមួយ៖ ទោះបីជាអាជីវកម្មខុសគ្នាយ៉ាងណាក៏ដោយ ក៏តម្រូវការសម្រាប់ប្រព័ន្ធឌីជីថល (Digital Systems) និងការយល់ដឹងពីទិន្នន័យនៅតែជាកត្តាស្នូលនៃភាពជោគជ័យ។ ខ្ញុំបានប្រើប្រាស់ឧបករណ៍ទាំងនេះ ដើម្បីជួយក្រុមហ៊ុនបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយពេលវេលា។
ការចែករំលែក
រៀនតែម្នាក់ឯងគឺមិនគ្រប់គ្រាន់ទេ។ ខ្ញុំមានការពេញចិត្តយ៉ាងខ្លាំងនៅពេលដែលខ្ញុំអាចជួយមនុស្សជុំវិញខ្លួនឲ្យអភិវឌ្ឍន៍ជំនាញរបស់ពួកគេ។ នោះហើយជាមូលហេតុដែលខ្ញុំបង្កើត Sleuk ឡើង។
Sleuk មិនមែនគ្រាន់តែជាគេហទំព័រទេ វាគឺជាកន្លែងដែលខ្ញុំអាចចងក្រងនូវរាល់ចំណេះដឹង និងបទពិសោធន៍ទាំងអស់ដែលខ្ញុំមាន ទាំងផ្នែក Excel, Data Science និង ការប្រើប្រាស់ AI យកមកចែករំលែកដល់អ្នកទាំងអស់គ្នា។
ឧបករណ៍ដែលខ្ញុំប្រើប្រាស់
ពេញមួយការធ្វើដំណើររបស់ខ្ញុំ ឧបករណ៍ទាំងនេះគឺជាអ្វីដែលខ្ញុំតែងតែយកមកប្រើប្រាស់ និងចែករំលែកបន្ត៖
ឥឡូវនេះ វាជាវេនរបស់អ្នក។
ចាប់ផ្តើមដំណើររបស់អ្នកជាមួយខ្ញុំ។ រុករកវគ្គសិក្សា និងបង្កើតជំនាញឌីជីថលរបស់អ្នកថ្ងៃនេះ។
ចាប់ផ្តើមសិក្សាឥឡូវនេះ arrow_forward