តើអ្នកទុកឯកសារចុងក្រោយរបស់អ្នកនៅឯណា? Flash, Drive D ឬ Drive C??
មិនខុសពីអ្នកទាំងអស់គ្នាខ្ញុំតែផ្ទុកទិន្ន័យរបស់ខ្ញុំទាំងអស់នៅលើឧបករណរឹងដែលខ្ញុំអាចបើកប្រើភ្លាមៗ ដោយអត់ចាំបាច់មាន Internet។ តែយូរៗទៅនៅពេលខ្ញុំប្រើកុំព្យូទ័រច្រើនទូរសព្ទច្រើនការរក្សាទុកទិន្ន័យវាក្លាយជាបញ្ហា។ ម្យ៉ាងពីមុន Internet ក៏មិនសូវសំបូរបែបរឺមិនសូវទំនើប និងមិនមាននៅគ្រប់ទីកន្លែងដូចបច្ចុប្បន្ន ទេ។ ជាហេតុចង់មិនចង់ទុកដាក់ឯកសារបែបនេះជាជំរើសតែមួយគត់។ ក្នុងឆ្នាំ 2025 នេះការរៀនទុកដាក់ឯកសារនៅលើ Internet ក៏ក្លាយជាមេរៀនមួយដែលអ្នកទាំងអស់គ្នាគួរចេះព្រោះវាជួយសំរួលការងារបានច្រើនមែនទែន
ខាងក្រោមនេះជាហេតុផលសំខាន់ៗដែលអ្នកគួរចាប់ផ្តើមផ្លាស់ប្តូរមកប្រើ Cloud Storage សម្រាប់ការផ្ទុកឯកសារ។
១. សុវត្ថិភាពខ្ពស់ជាងបច្ចេកវិទ្យាចាស់
ឧបករណ៍រឹងអាចខូច បាត់ ឬឆាបឆេះក៏បាន។ ប៉ុន្តែ Cloud Storage រក្សាទុកទិន្នន័យក្នុង Data Center ដែលមានប្រព័ន្ធការពារច្រើនជាន់ ដូចជា Access Control, Encryption, Redundancy និង Backup។
មានន័យថា ទោះបីជាអ្នកបាត់កុំព្យូទ័រ ឬទូរស័ព្ទក៏ដោយ ទិន្នន័យរបស់អ្នកនៅតែមិនបាត់។
២. បើកប្រើបានគ្រប់ទីកន្លែង
មុនចាំបាច់យក Flash Disk ទាំងពេលធ្វើការ ទាំងពេលបង្ហាញ Presentation។ ប្រើ Cloud ប៉ុណ្ណោះ អ្នកអាចបើកឯកសារបានគ្រប់ទីកន្លែង ដោយគ្រាន់តែមានអ៊ីនធឺណិត។
ដូច្នេះការងារ ការរៀន និងការចែកឯកសារកាន់តែងាយស្រួលជាងមុន។
៣. រហ័សជាងការប្រើ Flash ឬ Transfer ដោយខ្លួនឯង
Cloud Storage អនុញ្ញាតឱ្យអ្នកផ្ទេរឯកសារធំៗបានលឿន ហើយចែករំលែកឯកសារដល់អ្នកផ្សេងគ្នា ដោយគ្រាន់តែចែក Link មួយ។
នាពេលបច្ចុប្បន្ន ការចែកឯកសារកើតមានញឹកញាប់នៅលើ Telegram, Messenger ឬ Email ដែល Cloud ជួយធ្វើឱ្យវាមានរហ័សភាពខ្លាំង។
៤. ការចងចាំឯកសារកាន់តែរលូន
Google Drive, iCloud, OneDrive ឬ Dropbox អាចស្វ័យប្រវត្តិកម្មការរក្សាទុក (Auto Backup) លើរូបថត ឯកសារកម្មវិធី Word/Excel និងទិន្នន័យសំខាន់ៗផ្សេងៗ។
វាផ្តល់អារម្មណ៍ថា “ឯកសារអ្នកមិនដែលបាត់” ដោយសារតែប្រព័ន្ធ Sync។
៥. ប្រជាជនកម្ពុជាកាន់តែឌីជីថល
ការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាកើនដល់ជាង 10 លាននាក់ ហើយប្រជាជនជាង 60% ប្រើអ៊ីនធឺណិតប្រចាំថ្ងៃ។ នេះជាកត្តាសំខាន់ដែលជំរុញឱ្យ Cloud Storage កើនប្រើប្រាស់ និងក្លាយជាមូលដ្ឋានឌីជីថលសម្រាប់អ្នករាល់គ្នា។
នាពេលបច្ចុបន្ននេះការចែកចាយឯកសារតាម Internet ត្រូវបានធ្វើឡើងញឹកញ៉ាប់មែនទែន ជាពិសេសនៅលើបណ្តាញសង្គមដូចជា Telgram និង Messager។
ក្រុមហ៊ុនផ្តល់សេវាកម្មផ្ទុកទិន្ន័យ (Cloud storage)
ខាងក្រោមនេះជាក្រមហ៊ុនធំៗដែលផ្តល់សេវាផ្ទុកទិន្ន័យអនឡាញយ៉ាងមានសុវត្ថិភាពដែលអ្នកអាចសាកល្បងបាន
| ឈ្មោះក្រុមហ៊ុន | ទំហំផ្ទុកឥតគិតថ្លៃ | Link |
|---|---|---|
| Google Drive | 15Gb | https://workspace.google.com/ |
| One drive | 5Gb | http://www.onedrive.com/ |
| MEGA | 20GB | https://mega.io/ |
បើអ្នកមានឯកសារសំខាន់ ឬទិន្នន័យដែលគួរតែរក្សាទុកយូរអង្វែង Cloud Storage គឺជាជម្រើសដែលមានសុវត្ថិភាព និងសម័យទំនើបជាងមុនច្រើន។ ជាពិសេសក្នុងសម័យដែលការងារទាំងអស់ ក៏ប្តូរទៅម៉ូឌែល Online ដូចជា Remote Work, E-Learning និង Digital Workspace Cloud ក្លាយជាឧបករណ៍ត្រូវមាន។